2024-05-05
ទូច សូរិយា
2024-05-05
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជិត២០លានដុល្លារ (១៩ ៩១៧ ៥៣៣ ដុល្លារ) ពីការលក់សំបុត្រជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដែលក្នុងនោះ មានភ្ញៀវទេសចរចូលទស្សនាសរុប ៤២១ ៣៧៩ នាក់ មានការកើនឡើង ៤០,៩៣% បើគិតរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ឧសភា។
បើតាមសេចក្តីប្រកាសខាងលើ បានបញ្ជាក់ថា ចំណូលពីការលក់សំបុត្រជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសចំនួន ១៩ ៩១៧ ៥៣៣ ដុល្លារ មានការកើនឡើង ៤១,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៤ខែ មាន ១៣៧ ៥០៥ ដុល្លារ ដែលមានភ្ញៀវអន្តរជាតិចំនួន ៩ ១៦៧នាក់។
រីឯ ចំណូលលក់សំបុត្រទូក ក្នុងរយៈពេល៤ខែវិញ មានចំនួន ៣៦១ ៥៥៦ដុល្លារ ក្នុងនោះ មានទូកតូចចំនួន ៧ ៩៥០, ទូកកណ្តាលមានចំនួន ៣ ៧១៣ និងទូកធំចំនួន ៥៤៥ និងចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួន ៨៤២ ៤៥៨ដុល្លារ។ គួរបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសបានចំនួន ៣ ៣៨៤ ២៤០ដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី