SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«នាឡិកាធំ»កម្ពស់៣៥ម៉ែត្រ សមិទ្ធផលថ្មីនៅក្រុងកំពត បន្ទាប់ពី«សេះសមុទ្រ» ដ៏ទាក់ទាញទេសចរគ្រប់ទិសទី!


«នាឡិកាធំ»កម្ពស់៣៥ម៉ែត្រ សមិទ្ធផលថ្មីនៅក្រុងកំពត បន្ទាប់ពី«សេះសមុទ្រ» ដ៏ទាក់ទាញទេសចរគ្រប់ទិសទី!
A+ A-

សមិទ្ធផលថ្មីមួយនៅក្រុងកំពត គឺ«នាឡិកាដ៏ធំ» បន្ថែមពី«សេះសមុទ្រ» ដែលបានទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្រមួយនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤នេះ បានបង្ហោះសារជាសំណេរសរសើរដល់រដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី ដែលរួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនទៅទស្សនាលេងកម្សាន្តផងដែរ។

ទន្ទឹមនឹង សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ទៅលេងកម្សាន្តជាមួយនឹងសមិទ្ធផលថ្មីមួយនេះ ព្រមទាំងកន្លែងទេសចរណ៍ជាច្រើនទៀត ទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់កម្ពុជា។ នៅថ្ងៃទី៣០ ខែសីហា ដដែលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជាមួយថ្នាក់ដឹកនាំខេត្ត បានចុះពិនិត្យទីតាំងរូបសំណាកសេះសមុទ្រ និងបានពិភាក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី