2025-04-02
ទូច សូរិយា
2025-04-02
ទូច សូរិយា
ភ្នំពេញ៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មានក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។
យុទ្ធនាការដែលចាប់ផ្តើមដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់រយៈពេល ១ឆ្នាំនេះ នឹងធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ បានរកឃើញថាមានព័ត៌មានក្លែងក្លាយដែលមានលក្ខណៈញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់សរុប ៣៦៥១។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ចំនួនព័ត៌មានក្លែងក្លាយ ៣៦៥១នេះ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ព័ត៌មានក្លែង ក្នុងនោះយុវជន ជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់របស់ព័ត៌មានក្លែងក្លាយទាំងនោះ៕
នាំមកជូនដោយ