2025-07-14
គិត បុប្ផា
2025-07-14
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) របស់កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ រាស្ត្រ និង បច្ចេកវិទ្យា (MOST) ប្រទេសចិន ប្រកាសទទួលសំណើគម្រោងស្រាវជ្រាវរួមកម្ពុជា-ចិន ក្នុងវិស័យចំនួន៤ រួមមានបច្ចេកវិទ្យាម្ហូបអាហារ បច្ចេកវិទ្យាជីវសាស្ត្រ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ ចាប់ពីថ្ងៃទី១៤ កក្កដា ដល់ថ្ងៃទី២ ខែកញ្ញា ២០២៥។
ចំពោះសំណើនឹងផ្តល់ឱ្យរហូតដល់ ៨គម្រោង នឹងត្រូវបានជ្រើសរើសសម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយគម្រោងនីមួយៗអាចមាន រយៈពេលរហូតដល់ ២ឆ្នាំ និងថវិការហូតដល់ ២លានយន់ (ប្រមាណ ២៧៥ពាន់ដុល្លារ)។ ចំពោះលក្ខខណ្ឌ គម្រោងស្រាវជ្រាវនីមួយៗ ត្រូវតែជាគម្រោង ដែលអនុវត្តរួមគ្នាជាមួយអ្នកស្រាវជ្រាវនៃប្រទេសចិន ហើយក្រុមអនុវត្តគម្រោងទាំងអស់ ត្រូវបំពេញលក្ខខណ្ឌតម្រូវនៅក្នុងប្រទេសរៀងៗខ្លួន។
សាធារណជន អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://drive.misti.gov.kh/index.php/s/SpWz8X4cm8zXg9H និងព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ