SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គនាយកដ្ឋានគយ និងក្រុមហ៊ុន ជីប ម៉ុង រួមគ្នាគាំពារបរិស្ថានលើការគ្រប់គ្រង និងកម្ទេចទំនិញបង្រ្កាបបាន


អគ្គនាយកដ្ឋានគយ និងក្រុមហ៊ុន ជីប ម៉ុង រួមគ្នាគាំពារបរិស្ថានលើការគ្រប់គ្រង និងកម្ទេចទំនិញបង្រ្កាបបាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដើម្បីគាំពារបរិស្ថានលើការគ្រប់គ្រង និងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលមកក្នុងកម្ពុជា ហើយត្រូវបានចាត់ជាទំនិញគ្មានការទាមទារស្របតាមច្បាប់ស្តីពីគយ និងលិខិតបទដ្ឋានគតិយុត្តនៅជាធរមាន។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ សង្ឃឹមថា ការចុះ MOU នេះ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបន្តការគាំទ្រដល់អគ្គនាយកដ្ឋានគយ ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ជាពិសេសការពារសុខសុវត្ថិភាពសុខុមាលភាពប្រជាជន និងវិបុលភាពបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបន្ថែមថា កិច្ចសហការរវាងក្រុមការងារ អគរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកន្លងមក បានបង្រ្កាបទំនិញល្មើសច្បាប់គយ ដូចជា ទំនិញត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ ទំនិញមានសាលក្រមសម្រេចរឹបអូសជាសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំបានចូលខ្លួនមកដោះស្រាយ និងទំនិញហួសពេលកំណត់ខូចគុណភាពផ្សេងទៀតនាំចូលមករក្សាទុកក្នុងមណ្ឌលសន្និធិគយបណ្តោះអាសន្នបានក្លាយទៅជាទំនិញគ្មានការទាមទារ ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញត្រូវបានសម្រេចឱ្យកម្ទេចចោលតាមច្បាប់ជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី