2024-06-15
ទូច សូរិយា
2024-06-15
ទូច សូរិយា
ភ្នំពេញ៖ សាច់បង្កកគ្មានគុណភាព និងបង្កផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់មានចំនួន ២២០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្រ្កាបបានតាមរយៈរថយន្តម៉ាកស្តារិក០១គ្រឿង ដែលយកមកលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយករងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា សាច់បង្កកដែលខូចគុណភាពនាំចូលពីប្រទេសជិតខាងចំនួន ២២០០គ្រឿងនេះ មានដូចជា៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ មន្រ្តីជំនាញ បានឱ្យដឹងថា សាច់បង្កកទាំងនេះ គឺនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនបានអនុលោមតាមលក្ខខណ្ឌតម្រូវការម្ហូបអាហារទេ។
បើតាមការបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សាច់បង្កកដែលបង្រ្កាបបាននេះ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រគល់ឱ្យមន្រ្តី (ក.ប.ប) រាជធានីភ្នំពេញ យកទៅដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កកត្រូវបានមន្រ្តីជំនាញ (ក.ប.ប) នាំយកទៅសួរនាំតាមនីតិវិធី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី