SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញដំណាំសម្រចបានជាង ៤,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា នាំចេញដំណាំសម្រចបានជាង ៤,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលដំណាំសរុប ១១,៦៦លានតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤ ៧៩២លានដុល្លារ ដែលមានការកើនឡើងចំនួន ៣,២១លានតោន ស្មើនឹងទឹកប្រាក់ ១៤៣លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយនៅគេហទំព័រផ្លូវការរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

ចំពោះ ផលិតផលដំណាំនៅក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានចំនួន ៣៩លានតោន កើនឡើងជាងឆ្នាំ២០២៣ ចំនួន ២,៧លានតោន។ រីឯ បរិមាណស្រូវវិញ កម្ពុជាទទួលបាន ១៣,៨៩លានតោនក្នុងឆ្នាំ២០២៤ កើនឡើងចំនួន ១,៤លានតោន បើធៀបជាមួយឆ្នាំមុន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា នៅឆ្នាំ២០២៤ ផលិតកម្មដំណាំ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងបរិមាណផលិត និងការនាំចេញធៀបទៅនឹង២០២៣ ទោះបីជួបបញ្ហាប្រឈម ភាពរាំងស្ងួត និងការផ្ទុះនូវការបំផ្លាញដោយសត្វល្អិតដូចជា ដង្កូវហ្វូង និងរុយសក៏ដោយ។

រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ បានបន្តថា អាទិភាពសម្រាប់ឆ្នាំ២០២៥ គឺបង្កើនគុណភាពនៃការផលិតសម្រាប់ទីផ្សារ និងកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណូលជូនកសិករ និងបន្តរក្សាលំនឹងថ្លៃស្បៀងអាហារសំខាន់ៗជូនប្រជាជន។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា សន្តិសុខស្បៀង គឺត្រូវធានាដោយតម្លៃស្បៀងសំខាន់ៗ ជាពិសេសតម្លៃអង្ករត្រូវរក្សាលំនឹងឱ្យបានល្អ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី