SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែក ទំហំទុន៤០លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល


គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែក ទំហំទុន៤០លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសពីរាជរដ្ឋាភិបាល។ តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកនេះ មានសកម្មភាពអាជីវកម្ម រួមមាន៖ ការពន្លា, ការច្រៀកដែកសន្លឹក និងដែករនាប ដើម្បីកែច្នៃសម្រាប់បម្រើការក្នុងវិស័យសំណង់។

ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការស្នើសុំសញ្ជាតិខ្មែររបស់វិនិយោគិនចំនួន ២រូប។ វិនិយោគិនចំនួន ២រូបនេះ កំពុងមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុប ១១០លានដុល្លារ ក្នុងទំហំដី ៣០៣ហិកតា។

ក្នុងកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ឯកឧត្តម ហ៊ាន សាហ៊ីប ក៏បានប្តេជ្ញាក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី