SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឈរលើមូលដ្ឋាន«យកប្រជាជនជាស្នូល»


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឈរលើមូលដ្ឋាន«យកប្រជាជនជាស្នូល»
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើមូលដ្ឋាន «យកប្រជាជនជាស្នូល» នឹងអាចទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា តែក៏ត្រូវមានការទទួលខុសត្រូវនៅក្នុងការធានាតុល្យភាព និងអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានបន្តថា ខណៈដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍន៍ក្នុងល្បឿនមួយយ៉ាងលឿន ក្នុងន័យនេះពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ ដែលអាចមានឥទ្ធិពលក្នុងការកែប្រែពិភពលោកផងដែរ។

តាមការចុះផ្សាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាថ្ងៃទី៧ មិថុនា បានបញ្ជាក់ថា បច្ចុប្បន្ន ដូចជាកម្មវិធី OpenAI's Sora ដែលជាម៉ូឌែលដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ និងកម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល នៃកម្មវិធីមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្មវិធីទាំងនេះ គឺមានសក្តានុពលយ៉ាងធំ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ ព្រោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី