2024-12-09
ទូច សូរិយា
2024-12-09
ទូច សូរិយា
ភ្នំពេញ៖ សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) បង្ហាញបំណងចង់សិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយដោយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គមាននិរន្តរភាព។ នេះជាការលើកឡើងរបស់លោក Sun Xiangchun ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម CCECC នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក Sun Xiangchun ក៏បានបញ្ជាក់អំពីបំណងចំនួន ២ទៀតរបស់សាជីវកម្ម CCECC ដែលមានដូចជា៖ ទី១.ចង់សិក្សា និងវិភាគការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក និងទី២.ស្វែងរកយន្តការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមលើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគរបស់ចិននៅកម្ពុជា គឺបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុទៀតផង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបង្ហាញពីអាទិភាពរបស់ក្រសួង ក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ពិសេសសក្តានុពលទឹកសម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីធានានូវសន្តិសុខទឹកដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី