SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម ជំរុញឱ្យក្រុមហ៊ុនចិន បោះទុនវិនិយោគនាំយកផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិន និងពិភពលោក


ក្រសួងកសិកម្ម ជំរុញឱ្យក្រុមហ៊ុនចិន បោះទុនវិនិយោគនាំយកផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិន និងពិភពលោក
ពាណិជ្ជកម្ម

2025-06-08

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-06-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមហ៊ុនចិន បោះទុនវិនិយោគលើវិស័យកសិកម្ម និងប្រមូលវេចខ្ចប់ កែច្នៃ ដើម្បីនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងឱជារសរបស់កម្ពុជា ទៅកាន់ទីផ្សារចិន និងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ចេកស្រស់របស់ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ៉ល កាលពីថ្ងៃទី៦ ខែមិថុនា ឯកឧត្តម គង់ ច័ន្ទវាសនា បានលើកឡើងថា ក្រុមហ៊ុនបាននឹងកំពុងប្រមូលផលផ្លែចេកអំបូងលឿង នៅលើផ្ទៃដី ៥០០ហិកតា និងកំពុងដាំនៅលើផ្ទៃដីចំនួន ២០០ហិកតាបន្ថែមទៀត ដោយរំពឹងថា នឹងទទួលផល នៅឆ្នាំ២០២៦។ ក្រុមហ៊ុន ក៏កំពុងផ្គត់ផ្គង់ផ្លែចេកស្រស់នៅតាមផ្សារទំនើបនៅកម្ពុជា និងវេចខ្ចប់នាំចេញទៅប្រទេសចិនផងដែរ ដោយបាននាំចេញចំនួន ២ម៉ឺនតោន ក្នុងឆ្នាំ២០២៤ និងគ្រោងបង្កើនដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥ នេះ។

ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម បានឱ្យដឹងថា កម្ពុជា បាននាំចេញផលិតផលកសិកម្ម ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស និងគិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ក្នុងនោះ មានចំនួនជាង ៨០ម៉ឺនតោន ទៅកាន់ប្រទេសចិន ដែលជាការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាកសិករ។

ពាក់ព័ន្ធនិងការវិនិយោគនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយគាំទ្រ និងផ្តល់ការសម្របសម្រួល ដើម្បីធានាឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ដោយបច្ចុប្បន្ន ចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ ប្រទេសចិនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី