2023-12-28
ទូច សូរិយា
2023-12-28
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន China Metro Group បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា។ គម្រោងផ្លូវរថភ្លើងនេះត្រូវក្រុមហ៊ុនពិភាក្សាជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈការចុះផ្សាយរបស់ឯកឧត្តម ស៊ុន ចាន់ថុល កិច្ចប្រជុំនេះបានពិភាក្សាទៅលើការសិក្សាអំពីតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) ដើម្បីបញ្ចៀសកុំឱ្យមានការរំខាននៅតំបន់អង្គរ ដែលជាតំបន់បុរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។
កិច្ចប្រជុំជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាបនោះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ សេវាកម្មដឹកជញ្ជូន និងជៀសវាងការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប៕
នាំមកជូនដោយ