SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន BYD នឹងពង្រឹងកិច្ចសហការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី ដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា 


ក្រុមហ៊ុន BYD នឹងពង្រឹងកិច្ចសហការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី ដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា 
ពាណិជ្ជកម្ម

2026-04-02

ទូច សូរិយា

ពាណិជ្ជកម្ម

2026-04-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន BYD (Cambodia) Co., Ltd. នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ នេះបើតាមការបញ្ជាក់របស់លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD។ 

ក្នុងជំនួបនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។

ឯកឧត្តម ហេង សួរ ក៏បានអរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ដោយឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនាពេលនេះ ក៏ជាឱកាសថ្មីមួយទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។ 

លើសពីនេះ លោក យៀក ឆឹងហ៊ុយ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឱ្យក្រុមហ៊ុន BYD ទទួលបានភាពជោគជ័យនាពេលនេះ។ លោក យៀក ឆឹងហ៊ុយ ក៏បានបញ្ជាក់អំពីប្រវត្តិប្រតិបត្តិការ វឌ្ឍនភាពប្រកបដោយមោទកភាព និងយុទ្ធសាស្ត្របន្តរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។ 

ជាមួយគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី