2024-12-15
ទូច សូរិយា
2024-12-15
ទូច សូរិយា
ភ្នំពេញ៖ ធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា(CGJTA) តំណាងឱ្យអាជីវកម្មក្នុងវិស័យត្បូង និងគ្រឿងអលង្ការ ក្នុងការពង្រឹងពាណិជ្ជកម្មដល់ទីផ្សារអន្តរជាតិ និងចាប់ដៃគូ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់ស្នាដៃសិប្បករក្នុងស្រុកទៅពិភពលោក។
ពិធីចុះ MOU ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ABA ដែលចុះហត្ថលេខាពីនាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov និងប្រធានសមាគម CGJTA លោកជំទាវ ញ៉ែត ស្រីអូន នេះ ធនាគារ ABA នឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏ទំនើបសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់សមាជិក សមាជិការសមាគម នឹងជួយបង្កើនប្រសិទ្ធភាព និងពង្រីកអាជីវកម្មរបស់សមាជិកសមាគម ដែលជាពាណិជ្ជករ អាជីវករ និងអតិថិជន។
ក្នុងពិធីចុះ MOU កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក Askhat Azhikhanov បានលើកឡើងថា ធនាគារ ABA នឹងរួមចំណែកដល់វិស័យត្បូង និងគ្រឿងអលង្ការដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងជួយលើកស្ទួយជីវភាពរបស់ពលរដ្ឋរាប់ពាន់គ្រួសារ។ លោក Askhat Azhikhanov បានបន្តថា ធនាគារ ABA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រសមាជិករបស់សមាគម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ដែលស្របតាមតម្រូវការរបស់សមាជិក និងសម្រាប់ជាប្រយោជន៍ដល់ការពង្រីកអាជីវកម្ម ឬការគ្រប់គ្រងហិរញ្ញវត្ថុរូបវន្តបុគ្គល។
សេវាធនាគារទាំងនេះ រួមមាន៖ សេវាទូទាត់ប្រាក់សម្រាប់សមាគម និងសមាជិក, សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីគាំទ្រប្រតិបត្តិការនាំចូល និងនាំចេញ, សេវាផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីជួយពង្រីកអាជីវកម្ម, សេវាផ្ទេរប្រាក់អន្តរជាតិ សម្រាប់ប្រតិបត្តិការក្រៅប្រទេស និងសេវាហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត ដែលជាតម្រូវការរបស់ពាណិជ្ជករត្បូង និងគ្រឿងអលង្ការ។ ជាមួយគ្នានេះ លោកជំទាវ ញ៉ែត ស្រីអូន បានបញ្ជាក់ថា កិច្ចសហការនេះ គឺផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ពាណិជ្ជករ អាជីវករ និងអតិថិជន អ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ពិសេសនឹងផ្តល់លទ្ធភាពដល់សមាជិករបស់សមាគម ក្នុងការធ្វើពាណិជ្ជកម្មជោគជ័យ ក្នុងការរួមចំណែកដល់វឌ្ឍនភាពនៃឧស្សាហកម្មត្បូង និងគ្រឿងអលង្ការនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី