2024-03-29
SME News
2024-03-29
SME News
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ៨,៥៣លានដុល្លារអាម៉េរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែនៃឆ្នាំ២០២៣ ដែលមានទំហំត្រឹមតែ ២,២១លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការចុះផ្សាយដដែលនៅថ្ងៃទី២៧ ខែមីនា ២០២៤ ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងពាណិជ្ជករកូរ៉េ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្នុងឆ្នាំ២០២៣ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ២៦,២១លានដុល្លារអាម៉េរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២លានដុល្លារអាម៉េរិក។
ទាក់ទងនឹងការវិនិយោគនេះ ឯកឧត្តម In-kyo CHEONG, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Booyoung, ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ បានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។
សូមជម្រាបផងដែរថា ក្រុមហ៊ុន Maekyung Media Group ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាព នៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ និងកាសែតអេឡិចត្រូនិក។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី