SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន និងក្រសួងអប់រំ គ្រោងសហការបណ្តុះបណ្តាលការអប់រំឌីជីថលនៅកម្ពុជា


ក្រុមហ៊ុនចិន និងក្រសួងអប់រំ គ្រោងសហការបណ្តុះបណ្តាលការអប់រំឌីជីថលនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Geely Talent Development នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអប់រំ «3-TransX Campus» ដែលជាកម្មវិធី Online smart learning platform ដើម្បីជាយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលការអប់រំឌីជីថលនៅកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនចិនខាងលើ ក៏នឹងពិនិត្យលទ្ធភាពដើម្បីកំណត់គោលដៅរួមគ្នាជាមួយក្រសួងអប់រំ ដើម្បីកំណត់គម្រោងសហការសាកល្បងដែលមានសក្តានុពល ជាពិសេសរួមសហការគ្នារៀបចំផែនទីបង្ហាញផ្លូវ សម្រាប់សហការជាយុទ្ធសាស្ត្របណ្តុះបណ្តាលការអប់រំឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានផ្តល់អនុសាសន៍ចំនួន២ ដល់ក្រុមហ៊ុនខាងលើ គឺទី១. ពិនិត្យលទ្ធភាពគម្រោងសាកល្បង ដែលមានគាំទ្រដល់ថាមពលបៃតង ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅកម្ពុជា និងទី២. ពង្រីកវិសាលភាពក្នុងវិស័យសហប្រតិបត្តិការ តាមរយៈការបណ្តុះបណ្ដាលរួមគ្នា ដើម្បីបន្ស៉ីគ្នាជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានអរគុណដល់ Geely Talent Development Group ចំពោះគំនិតផ្តួចផ្តើមផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា គាំទ្រដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី