2024-11-19
ឃី ភារៈ
2024-11-19
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយ ឈ្មោះ HENAN TAIYI MEDICAL TECHNOLOGY Co., LTD មានបំណងសហការជាមួយក្រសួងសុខាភិបាល លើការផលិតអុកស៊ីសែន ដើម្បីបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួន ដែលអាចនៅមានតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅកាន់ក្រុមហ៊ុន ៤ចំណុច រួមមាន៖ ទី១.ត្រូវពិភាក្សាការងារជាមួយ អ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង, ទី២. ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារបរិក្ខារ ព្រោះថាអុកស៊ីសែនជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ។
ទី៣. គួរតែមានការអនុវត្តជំហានតូច ដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ និងទី៤. សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ។ ទាក់ទងនឹងគម្រោងបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនខាងលើ លោក LIAN YU LIN ប្តេជ្ញាចិត្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី