SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ៦ម៉ឺននាក់ ចូលរួមលេងកម្សាន្ដក្នុងពិធីប្រណាំងទូក និងតាំងពិព័រណ៍ផលិតផល នៅខេត្តកណ្ដាល


ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ៦ម៉ឺននាក់ ចូលរួមលេងកម្សាន្ដក្នុងពិធីប្រណាំងទូក និងតាំងពិព័រណ៍ផលិតផល នៅខេត្តកណ្ដាល
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រជាពលរដ្ឋ, ភ្ញៀវជាតិ និងអន្ដរជាតិប្រមាណ ៦ម៉ឺននាក់ បានចូលរួមលេងកម្សាន្ដក្នុងព្រឹត្តិការណ៍ប្រណាំងទូក និងតាំងពិព័រណ៍ផលិតផលនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងរយៈពេលមួយថ្ងៃ នៃពិធីប្រណាំងទូក«ង» បណ្ដែតប្រទីប អុចកាំជ្រួច តាំងពិព័រណ៍ផលិតផល និងការប្រគុំតន្រ្ដីសម័យ និងបុរាណយ៉ាងច្រើនកុះករ ដែលទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុបប្រមាណ ៦ម៉ឺននាក់។

គួរបញ្ជាក់ថា ឆ្នាំ២០២៣ នេះ ខេត្តកណ្តាល បានជ្រើសរើសទូកសរុបចំនួន ៧៤ទូក ក្នុងនោះរួមមាន៖ ទូកខ្នាតអន្តរជាតិនារីចំនួន២ទូក, ទូកខ្នាតអន្តរជាតិ បុរសចំនួន ៣២ទូក, ទូកអុំបុរសចំនួន៣៤ទូកចែវ ចំនួន០៥ទូក ,ចំណុះទូកសរុបចំនួន៤.១៧៩នាក់។ ដោយឡែកចំពោះការអុំទូកនៅពេលរសៀល ចំនួន២លើក ខណ:សម្រាប់ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺទូកសារាយតេជោសែនជ័យ មកពីស្រុកខ្សាច់កណ្តាល, ទូកទទួលជាប់ចំណាត់ថ្នាក់លេខ២ គឺទូករតន:កុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ និងទូកទទួលបានចំណាត់ថ្នាក់លេខ៣ គឺទូកបារមីតេជៈទូលភីវត្តបារុង មកពីក្រុងអរិយក្សត្រដូចគ្នា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599