2024-11-09
ទូច សូរិយា
2024-11-09
ទូច សូរិយា
ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម (SMEs) នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍបរិយាកាសធុរកិច្ច, ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ក្នុងកិច្ចពិភាក្សាស្តីពី«កិច្ចគាំពារឆ្អឹងខ្នងនៃសេដ្ឋកិច្ច៖ ការជំរុញកំណើន SMEs ជាសកល តាមរយៈនវានុវត្តន៍ឌីជីថល» នៅពិព័រណ៌បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា វឌ្ឍនភាព និងសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា គឺបានរំលេចពីតួនាទីកាន់តែសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
ក្នុងពិព័រណ៌បច្ចេកវិទ្យាហិរញ្ញវត្ថុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទេសាភិបាល ធនាគារជាតិ ក៏បានបន្ថែមថា កត្តាប្រឈមដែល SMEs កំពុងជួបប្រទះ គឺមានដូចជាលទ្ធភាពមានកម្រិតក្នុងការទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការពង្រីកប្រតិបត្តិការ ស្របពេលកំណើននៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី