SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ថ្នាល “verify.gov.kh” និងកម្មវិធី«បាគង» របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញក្នុងពិព័រណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅបារាំង


ថ្នាល “verify.gov.kh” និងកម្មវិធី«បាគង» របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញក្នុងពិព័រណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅបារាំង
A+ A-

ភ្នំពេញ៖ កម្មវិធីរបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ចំនួន២ ដោយកម្មវិធី«បាគង» របស់ធនាគារជាតិនៃកម្ពុជា និងថ្នាល “verify.gov.kh” របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍នវានុវត្តន៍ FRANCOTECH ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

បើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ ក្នុងពិព័រណ៍ដែលបានធ្វើឡើង នាថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ មានការចូលរួមពីតួអង្គសំខាន់ៗនៃប្រទេសនិយាយភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហគ្រាសនានា ប្រមាណ១៥០ស្ដង់។

ជាមួយគ្នានេះ ធុរកិច្ចថ្មីឌីជីថលចំនួន១២ ត្រូវបានជ្រើសរើសតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា ដូចជា៖ ធុរកិច្ចថ្មី Tenbox, Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering & Manufacturing, and Immersive Angkor ។

ពិព័រណ៍នវានុវត្តន៍ FRANCOTECH បានធ្វើឡើងក្រោមវត្តមានឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីលើកកម្ពស់សក្តានុពលនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល។ ព្រឹត្តិការណ៍នេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត,ការផ្លាស់ប្តូរថាមពល, មូលធនមនុស្ស, ឡូជីស្ទីក និងសន្តិសុខស្បៀង និងហិរញ្ញប្បទាននវានុវត្តន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី