SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គយ និងក្រុមហ៊ុន DHL EXPRESS ចុះMOU លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា


គយ និងក្រុមហ៊ុន DHL EXPRESS ចុះMOU លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា
ពាណិជ្ជកម្ម

2025-03-29

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ អគរ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីចុះMOU នេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងពីលើការធ្វើទំនើបកម្មស្ថាប័ននិងកិច្ចសម្រួលពាណិជ្ជកម្ម របស់ អគរ ដែលមានជាអាទិ៍ ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window), ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ, ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) និងការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។

ជាមួយគ្នានេះ លោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD. បានប្ដេជ្ញាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយ ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជា Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក។

ការចុះMOU នេះ នឹងពង្រឹងកិច្ចសហការរវាង អគរ និង DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ, ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ, ការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ អគរ និង DHL ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី