SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហព័ន្ធឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ ចង់វិនិយោគលើវិស័យការពារបរិស្ថាន ថាមពលជីវម៉ាសនិងអប់រំ នៅកម្ពុជា


សហព័ន្ធឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ ចង់វិនិយោគលើវិស័យការពារបរិស្ថាន ថាមពលជីវម៉ាសនិងអប់រំ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-19

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-19

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ ចាប់អារម្មណ៍វិនិយោគវិស័យថាមពលជីវម៉ាសនិងអប់រំ ពិសេសក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការវិយោគលើវិស័យការពារបរិស្ថាន។ នេះជាការលើកឡើងរបស់លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបរវាងលោក LIANG Songshou និងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនេះ គឺដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅកម្ពុជាផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បានលើកឡើងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា-ចិន, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងក្នុងតំបន់ និងសកលលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី