2025-05-31
គិត បុប្ផា
2025-05-31
គិត បុប្ផា
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន អំពាវនាវដល់ធុរកិច្ចរបស់កម្ពុជា និងជប៉ុន ស្វែងយល់ឱ្យបានសកម្មនូវភាពជាដៃគូ ដើម្បីសហការរួមគ្នាវិនិយោគក្នុងវិស័យសំខាន់ៗ។
អ្នកឧកញ៉ា គិត ម៉េង បន្តលើកឡើងថា សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជា ផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត តាមរយៈកម្លាំងពលកម្មវ័យក្មេង មានជំនាញ ទីតាំងយុទ្ធសាស្ត្រ ជាចំណុចបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំ មានអ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ ព្រមទាំងវេទិកាសេដ្ឋកិច្ចទូលំទូលាយដោយប្រើរូបិយបណ្ណដុល្លារ មានស្ថិរភាពផងដែរ។
ចំពោះអ្វី ដែលប្រទេសជប៉ុនផ្ដល់ជូនធុរកិច្ចកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា គឺទីផ្សារសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល ដោយក្នុងនោះកម្ពុជា ក៏មានធនធានគុណភាពខ្ពស់, ទុនវិនិយោគមានស្ថេរភាព, ឱកាសផលិតកម្មកម្រិតខ្ពស់នាពេលអនាគត ដែលជំរុញដោយកម្លាំងពលកម្មសេដ្ឋកិច្ចវ័យក្មេងរបស់កម្ពុជា ព្រមទាំងភាពសម្បូរបែប នៃជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរផងដែរ។ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា ដែលមិនអាចកាត់ថ្លៃបាន, សេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការ។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលរៀបចំឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេសនិងអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមានកម្មសិទ្ធិ ១០០%។ សូមជម្រាបផងដែរថា វេទិកានេះប្រព្រឹត្តទៅដោយជោគជ័យ ដែលក្នុងនោះធុរជនទាំងពីរប្រទេស បានចូលរួមជំនួបពាណិជ្ជកម្មពិភាក្សាជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាព សហប្រតិបត្តិការរួមគ្នា និងបានពិភាក្សាលើកាលានុវត្តភាព និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់កម្ពុជា ដែលអំណោយផលដល់ធុរជនជប៉ុនទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី