2025-02-24
ទូច សូរិយា
2025-02-24
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន OLAM International Limited ដែលជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ មានគោលបំណងក្នុងការសម្រួលទីផ្សារស្រូវអង្កររបស់កម្ពុជា ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ និងថ្លៃកសិផលជូនដល់ប្រជាកសិករ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រុមហ៊ុន OLAM International Limited នេះ ធ្វើឡើងដើម្បីកំណត់ពីរបៀបរបបនៃការផលិត ក្នុងការទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ ជាមួយគ្នានេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ ក្នុងការរៀបចំសហគមន៍កសិកម្មទំនើបឱ្យទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំណេញខ្ពស់។
ក្នុងនោះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់អំពីកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជាស្ថានទូតអាល្លឺម៉ង់ អង្គការ(GIZ) និងគម្រោងដែលនឹងរៀបចំជាសហគមន៍ធំធ្វើស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងការកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មផងដែរ៕
នាំមកជូនដោយ