SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អូស្ត្រាលី ត្រៀមកញ្ចប់ថវិកាសម្រាប់កម្ពុជា ជាង៦,៦៤លានដុល្លារ ដោះស្រាយផលប៉ះពាល់ និងការគ្រប់គ្រងទឹក


អូស្ត្រាលី ត្រៀមកញ្ចប់ថវិកាសម្រាប់កម្ពុជា ជាង៦,៦៤លានដុល្លារ ដោះស្រាយផលប៉ះពាល់ និងការគ្រប់គ្រងទឹក
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អូស្ត្រាលី បានផ្តល់ជំនួយបច្ចេកទេស និងត្រៀមថវិកាប្រមាណ ១០លានដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណជាង ៦,៦៤លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក កែលម្អការអនុវត្តការគ្រប់គ្រងទឹក និងដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ពិសេសលើប្រភពទឹក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបនេះ ឯកឧត្តម Pablo Kang បានបន្តថា អូស្ត្រាលី នឹងគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធរបស់កម្ពុជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និងគុណភាពចំណីអាហារ។ អូស្ត្រាលី មានបំណងរួមចំណែកដល់ការបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងថវិកាប្រមាណ ១,៨លានដុល្លារអូស្ត្រាលី។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយតស៊ូមតិឱ្យមានកំណែទម្រង់សំខាន់ៗ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុងចំណោមប្រតិបត្តិករទឹកស្អាតឯកជនតូចៗ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានបញ្ជាក់ទៀតថា កំណែទម្រង់ផ្ទាល់របស់ក្រសួង រួមទាំងកំណែទម្រង់មន្ទីរពិសោធជាតិ ដើម្បីពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី