SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកកិច្ចសន្យា ៥រូប លើជំនាញផ្នែកច្បាប់និងគោលនយោបាយ


ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកកិច្ចសន្យា ៥រូប លើជំនាញផ្នែកច្បាប់និងគោលនយោបាយ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប មកបម្រើការងារពេញម៉ោង ក្នុងមុខតំណែងជំនាញផ្នែកច្បាប់ និងគោលនយោបាយ នៅទីស្ដីការក.ប.ទ.។ បើតាមការចុះផ្សាយរបស់ ក.ប.ទ. កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បេក្ខជន អាចដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។

បេក្ខជន ត្រូវបំពេញលក្ខខណ្ឌ និងមានគុណវល្លិ ដូចជា៖ មានបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល, មានបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល, មានសមត្ថភាពស្រាវជ្រាវ សរសេរ គិតវិភាគ និងដោះស្រាយបញ្ហា។ បេក្ខជន ត្រូវមានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ, មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ, មានជំនាញប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព, មានបទពិសោធយ៉ាងតិច ១ឆ្នាំពាក់ព័ន្ធនឹងផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល។

បេក្ខជន ក៏ត្រូវសិក្សា ស្រាវជ្រាវ និងវិភាគលើច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល, រៀបចំ និងសរសេរច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល, សម្របសម្រួលក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រដល់ការរៀបចំច្បាប់, សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ នឹងវិស័យឌីជីថល, រៀបចំរបាយការណ៍ សុន្ទរកថា និងឯកសាររដ្ឋបាលដទៃទៀតជូនថ្នាក់ដឹកនាំ, រៀបចំ និងចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

ចំពោះ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/form-recruitment និងភ្ជាប់ Cover Letter និងResume។ បេក្ខជន ដែលជាប់ដំណាក់កាលជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់ម្តងទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី