SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន «ក្រុមហ៊ុនប្រាក់កម្ចី-តាមអនឡាញ»


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន «ក្រុមហ៊ុនប្រាក់កម្ចី-តាមអនឡាញ»
A+ A-

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឆបោកប្រាក់តាមរូបភាព ការផ្តល់ប្រាក់កម្ចីអនឡាញ តាមរយៈ«ក្រុមហ៊ុនប្រាក់កម្ចី-តាមអនឡាញ»។ ចំពោះ វិធីសង្កេតនៃការបន្លំប្រាក់កម្ចីអនឡាញ មានដូចជា៖ ទី១.ទាមទារបង់ប្រាក់មុន ក្នុងនោះក្រុមហ៊ុនប្រាក់កម្ចី ស្របច្បាប់មិនត្រូវការទាមទារឱ្យបង់ប្រាក់មុននោះទេ។

ទី២.ការអនុម័តប្រាក់កម្ចី ក្រោមលក្ខខណ្ឌងាយស្រួល គ្មានស្ថាប័នណាដែលអាចផ្តល់ប្រាក់កម្ចីដោយគ្មានការត្រួតពិនិត្យប្រវត្តិហិរញ្ញវត្ថុទេ។ ទី៣.គ្មានអាសយដ្ឋានជាក់ស្តែង ត្រូវពិនិត្យអាសយដ្ឋាន និងគេហទំព័ររបស់ក្រុមហ៊ុនប្រាក់កម្ចីអនឡាញមុននឹងខ្ចីប្រាក់ និងទី៤.សំណើឱ្យបង់ប្រាក់តាមវិធីមិនធម្មតា គឺការបង់ប្រាក់តាម QR Code គឺជាសញ្ញាសង្ស័យ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវការពារខ្លួនពីការបន្លំ រួមមាន៖ ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញ នោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ, ក្រុមហ៊ុនប្រាក់កម្ចី ច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ, ស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ, ប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព។ ទន្ទឹមនឹងនេះ មុនស្នើសុំប្រាក់កម្ចី ប្រជាពលរដ្ឋត្រូវពិនិត្យមើលបន្ថែម តាមរយ:តំណភ្ជាប់ផ្លូវការ របស់ធនាគារជាតិ https://www.nbc.gov.kh/supervision/commercial_banks.php អំពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដែលមានការទទួលស្គាល់ពីធនាគារជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី