2025-01-12
ទូច សូរិយា
2025-01-12
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ផ្តើមបើកទទួលពាក្យចូលរួមកម្មវិធី «ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម ឆ្នាំ២០២៥» រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា កម្មវិធីនេះ គឺផ្តោតលើឱកាសសម្រាប់សាធារណជនបង្ហាញស្នាដៃជាអ្នកវិទ្យាសាស្ត្រឆ្នើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥លើវិស័យអាទិភាព ដូចជា៖ ស្បៀងអាហារក្នុងស្រុក, ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល, ការអប់រំប្រកបដោយគុណភាព, គ្រឿងបន្លាស់អេឡិចត្រូនិច និងមេកានិច, សេវាកម្មផ្អែកលើប្រព័ន្ធក្លោដ, អគ្គិសនី និងទឹកស្អាត, អព្យាក្រឹតភាពកាបូន និងប្រព័ន្ធសុខាភិបាលឌីជីថល។
អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករ នឹងទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើមឆ្នាំ២០២៥ រួមមាន៖ ជ័យលាភីលេខ១ ពានរង្វាន់ លិខិតសរសើរ និងទឹកប្រាក់ ២៤លានរៀល, ជ័យលាភីលេខ២ ពានរង្វាន់ លិខិតសរសើរ និងទឹកប្រាក់ ១៨លានរៀល និងជ័យលាភីលេខ៣ ពានរង្វាន់ លិខិតសរសើរ និងទឹកប្រាក់ ១២លានរៀល។ ចំពោះ ថ្ងៃប្រកាសលទ្ធផល គឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ប្រសិនសាធារណជន ចាប់អារម្មណ៍អាចដាក់ពាក្យសុំចូលរួមតាមរយៈ https://forms.gle/fJD6a5kH9ad3NAmC8៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី