SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្វែងយល់ពីចំណេះដឹង«សុវត្ថិភាពទិន្នន័យ» ដើម្បីការពារព័ត៌មានឌីជីថលពីការលួចរបស់ឧក្រិដ្ឋជន


ស្វែងយល់ពីចំណេះដឹង«សុវត្ថិភាពទិន្នន័យ» ដើម្បីការពារព័ត៌មានឌីជីថលពីការលួចរបស់ឧក្រិដ្ឋជន
A+ A-

ភ្នំពេញ៖ សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ គេហទំព័រកម្ពុជា ៤.០ ចែករំលែកថា សុវត្ថិភាពទិន្នន័យគ្របដណ្តប់លើ Hardware, Software, ឧបករណ៍ផ្ទុក និងឧបករណ៍អ្នកប្រើប្រាស់, ការចូលប្រើប្រាស់ និងការគ្រប់គ្រងរដ្ឋបាល, ប្រតិបត្តិការហិរញ្ញវត្ថុ, គោលនយោបាយ និងនីតិវិធីរបស់ស្ថាប័នជាដើម។

សុវត្ថិភាពទិន្នន័យប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីការពារទិន្នន័យ តាមរយៈដំណើរការដូចជា Data Masking, Encryption និងការបញ្ចេញប្រតិកម្មលើព័ត៌មានរសើប។ ដំណើរការនេះ ក៏ជួយស្ថាប័នឬ ក្រុមហ៊ុននានា សម្រួលនីតិវិធីការងារ និងអនុលោមតាមបទប្បញ្ញត្តិការពារទិន្នន័យបានកាន់តែតឹងរ៉ឹងផងដែរ។ នាពេលបច្ចុប្បន្ន ជាមួយនឹងកំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់នៃទិន្នន័យបានជំរុញឱ្យមានការចាំបាច់ក្នុងការការពារសុវត្ថិភាពទិន្នន័យដែលក្រុមហ៊ុន ឬស្ថាប័នត្រូវទទួលយកឧបករណ៍ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុចរិតភាពនៃទិន្នន័យ ហើយប្រាកដថាទិន្នន័យទាំងនោះមិនត្រូវបានអ្នកដទៃចូលប្រើប្រាស់។

ការកើនឡើងនៃការធ្វើការងារពីចម្ងាយ និងការពង្រីកផ្នែកបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យសុវត្ថិភាពទិន្នន័យកាន់តែមានសារសំខាន់ ព្រោះថា រាល់ការធ្វើការងារពីចម្ងាយចាំបាច់ត្រូវការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាជំនួយ។ ចំពោះរាល់ឯកសារទាំងអស់ នឹងត្រូវបានដំណើរការនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ ដែលធ្វើឱ្យក្រុមហ៊ុន និងស្ថាប័នទាំងអស់ត្រូវតែមានប្រព័ន្ធសុវត្ថិភាពទិន្នន័យរឹងមាំ អាចការពារការចូលប្រើប្រាស់ទិន្នន័យរបស់ជនអនាមិក និងអាចការពារពីការវាយប្រហារនានាបាន។

ទន្ទឹមនេះ សុវត្ថិភាពទិន្នន័យ ក៏សំខាន់ផងដែរក្នុងការទប់ស្កាត់ហានិភ័យកេរ្តិ៍ឈ្មោះ ដែលបង្កឡើងដោយការបំពានទិន្នន័យ (Data Breach)។ ការលួចចូល ឬបាត់បង់ទិន្នន័យអាចបណ្តាលឱ្យអតិថិជនបាត់បង់ទំនុកចិត្តលើស្ថាប័ន និងអាជីវកម្មរបស់ពួកគេ ព្រមទាំងបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ផ្នែកហិរញ្ញវត្ថុ រួមជាមួយ នឹងការផាកពិន័យ ការទូទាត់ផ្លូវច្បាប់ និងការសងសំណងក្នុងករណី ដែលទិន្នន័យរសើបត្រូវបានបាត់បង់។ នេះបើតាមគេហទំព័រកម្ពុជា ៤.០ បានចែករំលែក នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី