2025-04-18
ទូច សូរិយា
2025-04-18
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើនសមត្ថភាពគ្រប់គ្រងព្រំដែន និងផ្តល់ជំនួយការពារដល់ជនចំណាកស្រុកដែលងាយរងគ្រោះ រួមទាំងជនរងគ្រោះដោយការជួញដូរ។ គម្រោងដែលមានថវិកាប្រមាណ០,៦ លានដុល្លារនេះ មានការគាំទ្ររដ្ឋាភិបាលជប៉ុន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិទេសន្តវេសន៍ (IOM)។
តាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃនេះឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិត គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងជិតមកដល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្នុងតំបន់ ក៏ដូចជាសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយបញ្ហាប្រឈមទាំងនេះ គឺទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ស្ថានទូតជប៉ុន សង្ឃឹមថា ជំនាញ និងចំណេះដឹងរបស់ IOM នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការការពារសិទ្ធិមនុស្ស និងសុវត្ថិភាពក្នុងតំបន់ផងដែរ៕
នាំមកជូនដោយ