SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកណ្ដាល បិទមិនឱ្យរថយន្ដធុនធ្ងន់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ រហូតដល់អ្នកលឿងត្រើយខាងលិច នាថ្ងៃទី៥ សីហា


រដ្ឋបាលខេត្តកណ្ដាល បិទមិនឱ្យរថយន្ដធុនធ្ងន់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ រហូតដល់អ្នកលឿងត្រើយខាងលិច នាថ្ងៃទី៥ សីហា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នឹងបិទចរាចរណ៍ចំពោះរថយន្ដដឹកទំនិញធុនធ្ងន់ លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីផ្លូវបំបែកខ្នែងផ្លូវក្រវាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័ត ក្រុងភ្នំពេញ គ.ម ៣០+១៤០ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿងត្រើយខាងលិច ជាបណ្តោះអាសន្ននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការបិទចរាចរណ៍នេះ នឹងធ្វើឡើងចាប់ពីម៉ោង ១២:០០កណ្ដាលអាធ្រាត ដល់ម៉ោង ១៣:០០រសៀល នាថ្ងៃទី០៥ ខែសីហា។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ការបិទចរាចរណ៍នេះ គឺដើម្បីអបអរពិធីសម្ពោធ «ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពរបស់សម្តេចធិបតីនាយកមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងដើម្បីឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះដំណើរការដោយរលូនបានផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ រថយន្ដដឹកអ្នកដំណើរ និងរថយន្ដធុនធ្ងន់ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើដំណើរចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿងត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងបន្តធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ ជាមួយគ្នានេះ រថយន្ដធុនធ្ងន់ និងរថយន្ដដឹកអ្នកដំណើរពីភ្នំពេញទៅអ្នកលឿង អាចវាងត្រឡប់តាមទិសដៅនេះដូចគ្នា។ សូមជម្រាបថា ក្នុងព្រឹត្តិការណ៍នេះដែរ រថយន្ដគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតាទេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី