SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទិដ្ឋភាពតាមវត្តអារាម សាលារៀន រមណីយដ្ឋាននានានៅបាត់ដំបង ដែលត្រៀមរៀបចំ«សង្រា្កន្តឆ្នាំថ្មី»


ទិដ្ឋភាពតាមវត្តអារាម សាលារៀន រមណីយដ្ឋាននានានៅបាត់ដំបង ដែលត្រៀមរៀបចំ«សង្រា្កន្តឆ្នាំថ្មី»
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នៅតាមបណ្តាវត្តអារាម សាលារៀន និងរមណីយដ្ឋាននានា ទាំងក្នុងក្រុង និងតាមទីជនបទនៃខេត្តបាត់ដំបង បានរៀបចំរួចរាល់ និងកន្លែងមួយចំនួនទៀត កំពុងត្រូវបានរៀបចំតុបតែងជាបន្តបន្ទាប់ ដើម្បីត្រៀមធ្វើកម្មវិធីសង្រា្កន្តឆ្នាំថ្មី និងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ នេះបើតាមការការចុះផ្សាយរបស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង កាលពីថ្ងៃ៣ មេសា។

ខេត្តបាត់ដំបង នឹងមានព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ក្រោមការរៀបចំរបស់រដ្ឋបាល និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។ ការរៀបចំរយៈពេល៤ថ្ងៃនេះ ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាពិសេស សក្តានុពលនានារបស់ខេត្តបាត់ដំបង ដល់ភ្ញៀវជាតិ និងអន្តរជាតិ។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីខែមីនា ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» នឹងមានការដាក់តាំងបង្ហាញនូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤, ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង, ចាប៉ីដងវែង, ទុរេនយក្ស, ណែមយក្ស, ការប្រគុំតន្រ្តីនៅពេលរាត្រី, ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងការតុបតែងលម្អភ្លើងពណ៌ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី