SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងបរិស្ថាន ដាក់ចេញគោលដៅបៃតង ជួយជីវភាពប្រជាសហគមន៍រកចំណូលបានច្រើន តាមរយៈភ្ញៀវទេសចរ និងវិនិយោគិន


ក្រសួងបរិស្ថាន ដាក់ចេញគោលដៅបៃតង ជួយជីវភាពប្រជាសហគមន៍រកចំណូលបានច្រើន តាមរយៈភ្ញៀវទេសចរ និងវិនិយោគិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ចេញគោលដៅបៃតង ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិ ឱ្យទទួលបានចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលស្រឡាញ់ធនធានធម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារជាមួយពាណិជ្ជករគ្រឿងអលង្ការ នៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់។ 

ជាមួយគ្នានេះ លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគមខាងលើ បានលើកឡើងក្នុងជំនួបនេះថា លោកមានបំណងចង់ចូលរួមកៀរគរអ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យចូលរួមក្នុងសកម្មភាពគោលដៅបៃតង ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើន ជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិត គឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599