2024-12-26
គន ម៉េងហុង
2024-12-26
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញឱ្យវិនិយោគិនវៀតណាម ចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា វិនិយោគលើវិស័យសក្ដានុពល ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅវៀតណាម ដូចជាកសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក។
ពាក់ព័ន្ធនឹងការលើកទឹកចិត្តដល់វិនិយោគិនវៀតណាម ឱ្យបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានេះ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យដាក់ទុនលើវិស័យបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឧស្សាហកម្មកម្មន្តសាលដទៃទៀតនៅកម្ពុជាផងដែរ។
ក្នុងវេទិកា ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងពីការវិវឌ្ឍ និងសារសំខាន់ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល។ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។
«វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម» មានគោលបំណងផ្តល់ឱកាសដល់វិនិយោគិន ធុរជនកម្ពុជា និងវៀតណាម អាចស្វែងយល់ពីកាលានុវត្តភាពធ្វើធុរកិច្ច និងផ្តល់ព័ត៌មានពីការវិនិយោគនៅកម្ពុជា ពិសេសស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានអំពាវនាវដល់វិនិយោគិន និងធុរជន ដែលមិនទាន់បានវិនិយោគនៅកម្ពុជា ឱ្យមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់សម្រេចចិត្ត ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៤ នេះ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៥៧លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី