SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុន ចង់វិនិយោគកែច្នៃផ្លែ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ និងប្រេង


ក្រុមហ៊ុនជប៉ុន ចង់វិនិយោគកែច្នៃផ្លែ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ និងប្រេង
ធនាគារ-ហិរញ្ញវត្ថុ

2025-01-31

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-01-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. ដែលជាក្រុមហ៊ុនរបស់ជប៉ុន មានបំណងវិនិយោគលើវិស័យស្វាយចន្ទី ដើម្បីនាំចេញ ពិសេសផ្តោតលើការកែច្នៃផ្លែ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ និងប្រេង ចំណែកកាកសំណល់ដែលសេសសល់ នឹងយកទៅធ្វើជាចំណីសត្វគោ។ លោក Tsutomu អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners លើកឡើងដូច្នេះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយភាគីក្រុមហ៊ុនខាងលើ ដែលមានបំណងមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ឆាប់សម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យស្វាយចន្ទី ពីព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើវិស័យនេះ ពិសេសការកែច្នៃស្វាយចន្ទី។

ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី ក៏បានលើកឡើងពីសក្តានុពលរបស់វិស័យស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី ដល់ប្រតិភូ ក្រុមហ៊ុន Nippon Koei Business Partners ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី