SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អូស្រ្តាលី ពិភាក្សាចុះ MoU ពង្រីកវិសាលភាពសហការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា


កម្ពុជា-អូស្រ្តាលី ពិភាក្សាចុះ MoU ពង្រីកវិសាលភាពសហការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-31

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពិភាក្សាលើសេចក្តីព្រាងចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ លើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Naila Mazzucco កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ បានលើកឡើងថា តាមរយៈសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នានេះ យើងសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជា ឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះការងារនេះ ឯកឧត្តម ហេង សួរ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្ដុះបណ្ដាលជំនាញគ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។ ក្នុងនោះឯកឧត្តម ហេង សួរ ក៏បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានដំណើរការល្អ។

ជាមួយគ្នានេះ លោកស្រី Naila Mazzucco បានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា អូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈក្រសួងការងារ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះលោកស្រី លើកទឹកចិត្តឱ្យមន្រ្តីជំនាញ នៃរដ្ឋវិចតូរីយ៉ា និងមន្រ្តីជំនាញ នៃក្រសួងការងារ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅដល់ការសម្រេចនូវសេចក្ដីព្រាង MoU ឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី