SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

GIZ របស់អាល្លឺម៉ង គាំទ្រវិស័យឯកជន និងការនាំចេញផលិតផលខ្មែរ តាមរយៈ SMEs


GIZ របស់អាល្លឺម៉ង គាំទ្រវិស័យឯកជន និងការនាំចេញផលិតផលខ្មែរ តាមរយៈ SMEs
ពាណិជ្ជកម្ម

2024-11-30

ឃី ភារៈ

ពាណិជ្ជកម្ម

2024-11-30

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ នឹងផ្តល់ការគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជាទៅលើការតស៊ូមតិដើម្បីគាំទ្រដល់វិស័យឯកជន, លើការនាំចេញផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា, មន្ទីរពិសោធន៍សម្រាប់ការនាំចេញ និងគាំទ្រដល់ព័ត៌មានទីផ្សារចំពោះវិស័យឯកជន។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជំនួបពិភាក្សារវាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ដែលដឹកនាំដោយ Mr. Till Anert ប្រធានគម្រោង GIZ EU GATE នៅកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមរវាងសភាពាណិជ្ជកម្មកម្ពុជា និង GIZ។ ជាមួយគ្នានេះ GIZ ក៏បានអញ្ជើញតំណាងរបស់សភាពាណិជ្ជកម្មកម្ពុជា ឱ្យទៅចូលរួមកិច្ចប្រជុំនាពេលខាងមុខ ដែលជាការរៀបចំឡើងដោយ GIZផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ក៏បានលើកឡើងអំពីសហការជាមួយនឹងក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ក្នុងការជួយគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា, វិស័យឯកជន និងបានអរគុណ ដល់ GIZ ដែលបានរួមគ្នាជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងពេលកន្លងមកទៀតដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី