SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

៦ខែរដ្ឋាភិបាលថ្មី សម្រេចបានទំហំពាណិជ្ជកម្មនាំចេញជិត១២ពាន់លានដុល្លារ និងអនុម័តគ្រោងវិនិយោគចំនួន១៧៣ មានទុនជាង៤ពាន់លានដុល្លារ


៦ខែរដ្ឋាភិបាលថ្មី សម្រេចបានទំហំពាណិជ្ជកម្មនាំចេញជិត១២ពាន់លានដុល្លារ និងអនុម័តគ្រោងវិនិយោគចំនួន១៧៣ មានទុនជាង៤ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រយៈពេល៦ខែ នៃការដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី កម្ពុជា សម្រេចបានការនាំចេញពាណិជ្ជកម្មក្នុងទំហំ ១១,៨ពាន់លានដុល្លារ និងបានអនុម័តគម្រោងចំនួន១៧៣គម្រោង តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលមានទំហំទុនវិនិយោគសរុប ៤,១៥ពាន់លានដុល្លារ និងអាចបង្កើតការងារជាង១៧ម៉ឺនកន្លែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីវឌ្ឍនភាពវិស័យសេដ្ឋកិច្ចយ៉ាងដូច្នេះ មុននឹងចាប់ផ្តើមលើកឡើងពីរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅវិមានសន្តិភាព ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

បើតាមប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំនួនទំហំពាណិជ្ជកម្ម រយៈពេល៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានការកើនឡើងជាង១,៦ពាន់លានដុល្លារ ស្មើនឹង១៦,៥៧ភាគរយ បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២២-២០២៣ ដែលនេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិយាកាស និងការលើកទឹកចិត្តវិនិយោគិន ដោយសម្តេចធិបតីផ្ទាល់ និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងក្រោមជាតិ បានជួបប្រជុំ និងទាក់ទងជាមួយវិស័យឯកជនជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើនការងារ។ ជាក់ស្តែង រយៈពេល៦ខែដដែលនេះ គម្រោងវិនិយោគចំនួន១៧៣ ដែលសរុបទុនវិនិយោគ៤,១៥ពាន់លានដុល្លារ និងអាចបង្កើតការងារជាង ១៧ម៉ឺនកន្លែង ត្រូវបានចុះបញ្ជីដោយ CDC ។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា៖«ការជួបប្រាស្រ័យទាក់ទងជាមួយវិស័យឯកជនរបស់រាជរដ្ឋាភិបាល មិនអាចទាក់ទាញគ្រប់ក្រុមហ៊ុនវិនិយោគ ដែលបានជួបឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាទាំងអស់បានទេ។ ចំពោះ វិស័យឯកជនដែលមកបណ្តាក់ទុន ក៏មិនអាចធ្វើមួយថ្ងៃចេញជារោងចក្រនោះដែរ។ ដូច្នេះ ការបង្ហាញនូវសក្តានុពលរបស់កម្ពុជា ទៅដល់ក្រុមហ៊ុនទាំងនោះ ដើម្បីឱ្យពួកគាត់បានដឹង នឹងអាចឈានទៅដល់ការបោះទុនវិនិយោគនៅថ្ងៃមុខ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី