SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារឯកទេស អ៊ីអន ចង់ពង្រីកកិច្ចសហការទូទាត់ឆ្លងដែនកម្ពុជា-ជប៉ុន តាមប្រព័ន្ធបាគង


ធនាគារឯកទេស អ៊ីអន ចង់ពង្រីកកិច្ចសហការទូទាត់ឆ្លងដែនកម្ពុជា-ជប៉ុន តាមប្រព័ន្ធបាគង
ធនាគារ-ហិរញ្ញវត្ថុ

2024-11-22

ដេប៉ាលីយែរ ម៉ារីលីណា

ធនាគារ-ហិរញ្ញវត្ថុ

2024-11-22

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា។ នេះជាការលើកឡើងរបស់លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស អ៊ីអន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យធនាគារ អ៊ីអន បន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានបញ្ជាក់ពីសារសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី