2023-08-26
SME News
2023-08-26
SME News
ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានទៅដល់ទឹកដីខេត្តកំពត និងបានសរសើរពីរសជាតិដ៏អស្ចារ្យនិងឈ្ងុយឆ្ងាញ់របស់គ្រឿងសមុទ្រ និងម្រេចសរីរាង្គនៅទីនោះ។ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា៖«កំពតមានផលិតផលដ៏អស្ចារ្យ។ ខ្ញុំសប្បាយចិត្តពេលទៅផ្សារ កន្លែងដែលខ្ញុំបានឃើញគ្រឿងសមុទ្រស្រស់ៗ និងទិញម្រេចកំពត។ តាមពិតទៅខ្ញុំបានញ៉ាំក្តាមឆាម្រេចខ្ចីដ៏ឆ្ងាញ់»។
ឯកឧត្តមឯកអគ្គរាជទូត បានចុះទៅដល់កសិដ្ឋានម្រេចសរីរាង្គ Bo Tree Farm ដែលម្ចាស់និងអ្នកគ្រប់គ្រងកសិដ្ឋាននោះ ជាគ្រួសារជនជាតិខ្មែរ-ស្កុតឡេនមកពីចក្រភពអង់គ្លេស ហើយផលិតផលកសិកម្មម្រេចកំពតនោះ បាននាំចេញទៅទីផ្សារនៅចក្រភពអង់គ្លេស។ ឯកឧត្តម Dominic Williams បានបង្ហាញក្តីរីករាយកសិដ្ឋានសរីរាង្គបែបនេះ បានជួយគ្រាំទ្រនិងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។
បើតាមការបញ្ជាក់នៅក្នុងគេទំព័ររបស់កសិដ្ឋានសរីរាង្គ Bo Tree Farm កសិដ្ឋាននេះ មិនត្រឹមតែដាំដំណាំម្រេចប៉ុណ្ណោះ ថែមទាំងមានដំណាំផ្លែឈើជាច្រើនប្រភេទទៀតដូចជា ស្វាយ ខ្នុរ មង្ឃុត ទុរេន ដូង និងសាវម៉ាវ៕
នាំមកជូនដោយ