SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារ GIZ នឹងពង្រឹងការប្រើប្រាស់ថ្នាលអនឡាញ ASEAN Access ដើម្បីគាំទ្រការចូលទីផ្សាររបស់ SMEs


ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារ GIZ នឹងពង្រឹងការប្រើប្រាស់ថ្នាលអនឡាញ ASEAN Access ដើម្បីគាំទ្រការចូលទីផ្សាររបស់ SMEs
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នឹងពង្រឹងការប្រើប្រាស់ថ្នាលអនឡាញ ASEAN Access (www.aseanaccess.com) ក្នុងការគាំទ្រលើការចូលទីផ្សារដែលឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលដឹកនាំដោយស្ត្រី។ ការពិភាក្សានេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សារវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី Sita Zimpel ប្រធានគម្រោង GIZ និងលោក Mathias Janke មន្ត្រីផែនការនៃ GIZ គឺដើម្បីពិនិត្យ និងពិភាក្សាលើគម្រោង «ការគាំទ្រដល់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន»។

ជំនួបខាងលើនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការកសាងសមត្ថភាពសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ពិសេសបញ្ហាប្រឈម និងវិធានការសម្រាប់លើកកម្ពស់គោលនយោបាយកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងនៅក្នុងបរិបទឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី