2025-11-22
ឃី ភារៈ
2025-11-22
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន EALYTEX GLOBAL INC បង្ហាញឆន្ទៈ បណ្តាក់ទុនវិនិយោគ បន្ថែម នៅក្នុងឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញ។ នេះគឺជាការគូសបញ្ជាក់របស់លោក Jason Ma ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងជំនួបតាមរយៈកិច្ចសម្របសម្រួលរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Jason Ma បានជម្រាបជូនឯកឧត្តម ស៊ុន ចាន់ថុល អំពីប្រតិបត្តិការវិនិយោគបច្ចុប្បន្នរបស់ក្រុមហ៊ុន និងបានបង្ហាញឆន្ទៈក្នុងការបណ្តាក់ទុនបន្ថែម នៅក្នុងឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញ។
ជាមួយគ្នានេះ ក្នុងនាមជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះរាល់ការវិនិយោគដែលមានលក្ខណៈជាកសិ-ឧស្សាហកម្ម ដែលនឹងចូលរួមជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបានដោយរលូន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកដោយផ្ទាល់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការបង្កើតនូវខ្សែចង្វាក់ផលិតកម្មពេញលេញ ដែលចាប់ផ្តើមពីការប្រមូលផល រហូតដល់ការកែច្នៃសម្រេច (Finished Products)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី