2024-06-04
ទូច សូរិយា
2024-06-04
ទូច សូរិយា
ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យបន្ថែមការយកចិត្តទុកដាក់ដល់វិស័យឯកជន។ ពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ក្រៅពីការយកចិត្តទុកលើវិនិយោគិនដោយផ្ទាល់ពីបរទេសដែលចូលមកវិនិយោគនៅកម្ពុជា។ ការបន្ថែមការយកចិត្តទុកដាក់ដល់វិស័យឯកជន ពិសេស SMEs នៅកម្ពុជានេះ ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល។
ក្នុងជំនួបពិភាក្សាជាមួយឧកញ៉ា តែ តាំងប៉ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ និងជាចំណែកក្នុងការជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងសម្របសម្រួលកិច្ចការងារវិនិយោគិនជូនវិនិយោគិននោះទេ។
តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ក៏បានស្នើសុំឯកឧត្តម ស៊ុន ចាន់ថុល ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី