SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម័យនេះអ្នកបែងចែកព័ត៌មានលឿនរហ័សជាអ្នកក្តាប់អំណាច តែសម័យមុនអ្នកក្តាប់ព័ត៌មានជាអ្នកក្តាប់អំណាច


រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម័យនេះអ្នកបែងចែកព័ត៌មានលឿនរហ័សជាអ្នកក្តាប់អំណាច តែសម័យមុនអ្នកក្តាប់ព័ត៌មានជាអ្នកក្តាប់អំណាច
A+ A-

ភ្នំពេញ៖ «កាលពីសម័យមុនបើអ្នកណាក្តាប់ព័ត៌មាន គឺអ្នកនោះក្តាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានបានលឿនរហ័ស អ្នកនោះក្តាប់អំណាច»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីសំណេះសំណាលនោះថា កាលពីសម័យមុនអ្នកដែលក្ដាប់ព័ត៌មាន ​គឺអាច​បញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែង​ចែក​ព័ត៌​មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពនិងស្រុះស្រួល​គ្នា​បាន។

ឯកឧត្តមបណ្ឌិត ខៀវ កញារីទ្ធ បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ន មន្រ្ដីក្រសួងព័ត៌មាននៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើ​ព័ត៌មាន។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានគូសបញ្ជាក់ផងដែរថា បើគ្រប់ផ្នែកទាំងអស់ ចេះបែងចែកការងារ​គ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះព័ត៌មានគឺមានច្រើនណាស់ ខណៈដែលផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគឺរត់លឿន​ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ​សំខាន់ណាស់​ ទាំងការបែងចែកបទពិសោធ និងការបែងចែកព័ត៌មាន។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់​រាជធានី ខេត្ដទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា រាប់​អាន​គ្នាជាបងប្អូន និងការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង​ ក៏ត្រូវ​រៀបចំ​ការ​ប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់ផងដែរ។

ឯកឧត្ដមបណ្ឌិត បានចាត់ទុក​ការរៀបចំប្រជុំនេះ គឺមានសារសំខាន់ណាស់ ដែលយើងអាច​ជជែកការងារជាមួយគ្នា ខណៈដែលការងារផ្នែកព័ត៌មាននេះ គ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់​ឯង​បាននោះទេ ពោលគឺត្រូវចាត់ទុកការងារនេះ ស្ថិតនៅក្នុងគ្រួសារតែមួយ សហការគ្នា សាមគ្គី​ភាពគ្នាក្នុងការផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីទទួលបានការគាំទ្រនិងទទួលជោគជ័យ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599