SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ និងមូលនិធិមួយរបស់ស្វីស សហការគ្នាលើគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថល ដើម្បីយុវជនកម្ពុជា


ក្រសួងការងារ និងមូលនិធិមួយរបស់ស្វីស សហការគ្នាលើគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថល ដើម្បីយុវជនកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីស បានចុះអនុស្សរណៈស្តីពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជន និងសិស្ស នៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថល ផលិតភាពការងារ និងសង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល។ បើតាមក្រសួងការងារ គម្រោងនេះឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងយុទ្ធសាស្រ្តបញ្ចកោណត្រង់ចំណុចអភិវឌ្ឍន៍មនុស្សនិងបច្ចេកវិទ្យាឌីជីថលផងដែរ។

គម្រោងគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលយុវជនកម្ពុជានេះ ត្រូវបានចុះអនុស្សរណៈរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធិThe Dariu Foundation របស់ប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជន និងសិស្ស នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សារការងារ ដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ 

ក្រសួងការងារបានឱ្យដឹងដែរថា ការចុះអនុស្សរណៈនៃគម្រោងអក្ខរកម្មឌីជីថលនេះ ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល។ ទន្ទឹមនឹង គម្រោងក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី