SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចដាក់ពាក្យចូលរៀនក្នុងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដោយឥតគិតថ្លៃ


សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចដាក់ពាក្យចូលរៀនក្នុងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដោយឥតគិតថ្លៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលអំពី«គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សម្រាប់សេដ្ឋកិច្ចឌីជីថល» ដើម្បីបង្កើនសមត្ថភាព និងចំណះដឹងដល់ MSMEs លើការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

MSMEs ដែលត្រូវបានជ្រើសរើស នឹងទទួលបានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលសរុបចំនួន ៦វគ្គ ដូចជា ទិដ្ឋភាពទូទៅពីសហគ្រិនភាព និងផែនការអាជីវកម្ម, ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងអាជីវកម្ម (AI), ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល និងបណ្តាញទំនាក់ទំនងសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស, ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្មតាមប្រព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ម្ចាស់សហគ្រាស ដែលចូលរួមនឹងមានការបង្វឹកពីគ្រូជំនាញផ្នែកឌីជីថល, ការគាំទ្រជាបដិភាគហិរញ្ញវត្ថុពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដល់សហគ្រាស ដែលមានបំណងដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម និងឱកាសចូលរួមជជែកដោយផ្ទាល់ ក្នុងវេទិកាស្តីពីការប្រើប្រាស់ឌីជីថលសម្រាប់អាជីវកម្ម។

MSMEs ដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺត្រូវមានអាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅក្នុងគ្រប់វិស័យពីគ្រប់បណ្តាខេត្តក្រុង, មានអាជីវកម្មដែលចុះបញ្ជី និងពុំទាន់ចុះបញ្ជី, មានទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា, មានការប្តេជ្ញាចិត្តចូលរួមឱ្យបានទៀងទាត់ក្នុងវគ្គបណ្តុះបណ្តាលដែលបានផ្តល់ជូន និងអាជីវកម្មដែលដឹកនាំដោយស្ត្រីត្រូវបានលើទឹកចិត្ត។

ម្ចាស់សហគ្រាស ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យតាមរយៈ QR Code ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក្រុមការងារ នឹងជូនដំណឹងតាមរយៈអ៊ីម៉ែល ទូរស័ព្ទ ឬតេឡេក្រាម ដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី