SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញកសិផលបាន៧,៣លានតោន ស្មើនឹងជិត៤ពាន់លានដុល្លារ ទៅកាន់៧៥ប្រទេស


កម្ពុជា នាំចេញកសិផលបាន៧,៣លានតោន ស្មើនឹងជិត៤ពាន់លានដុល្លារ ទៅកាន់៧៥ប្រទេស
A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញកសិផលទៅក្រៅប្រទេសដោយផ្អែកតាមការប្រមូលទិន្ន័យតាមប្រព័ន្ធគ្រឹះភូតគាមអនាម័យជាតិ សរុបប្រមាណជាង៧,៣លានតោន គិតជាទឹកប្រាក់មានចំនួនជិត៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយរបាយការណ៍បញ្ជាក់ថា ចំនួននេះបានធ្លាក់ចុះ៤,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា កសិកផលទាំងចំនួន១១៤មុខ សរុបជាង៧,៣លានតោន ដែលបាននាំចេញទៅប្រទេសចំនួន៧៥ នោះ សម្រាប់អង្ករមានចំនួនជិត៦០ម៉ឺនតោន ស្មើនឹងជាង៥១៥លានដុល្លារ, ស្រូវមានចំនួនជាង២,៥លានតោន ស្មើនឹងជាង៨៤០លានដុល្លារ និងកសិផលក្រៅពីស្រូវអង្ករមានចំនួនជាង៤,២លានតោន ស្មើនឹងជាង២,៥ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានកសិកម្ម បានពន្យល់ក្នុងរបាយការណ៍របស់ខ្លួនពីការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ដែលនៅតែបន្តថយចុះ ៤,៦% ធៀបនឹងឆ្នាំ២០២២ ដោយបណ្តាលមកពីកត្តាសង្គ្រាមរវាងស៊ីស្រាអែល និងក្រុមហាម៉ាស់ដែលនាំឱ្យលំហូពាណិជ្ជកម្មសកលចុះខ្សោយ, អត្រាការប្រាក់ខ្ពស់, ទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរុស៊ីនៅអ៊ុយក្រែន ជិះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចសកល ខណៈដែលប្រទេសមួយចំនួនពឹកផ្អែកលើការនាំចេញពីកម្ពុជា។

បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម បានកត់សម្កាល់ឃើញផងដែរថា ការកាត់ត្រាទិន្នន័យនាំចេញមិនទាន់បានគ្រប់ជ្រុងជ្រោយ ដែលបណ្តាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យ, ការនាំចេញស្រូវទៅលក់ឱ្យវៀតណាមជាហូរហែ, ទីផ្សារស្រូវរបស់កម្ពុជា នៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវប្រមូលទិញក្នុងបរិមាណតិចសម្រាប់កិននាំអង្ករចេញ ជាដើម។

កសិកផលដែលបាននាំចេញទៅប្រទេសទាំង៧៥ នៅទូទាំងពិភពលោកនោះមានដូចជា អង្ករ, ស្រូវ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ, ផ្លែមៀនស្រស់, ដូងប្រេង, ម្រេច, បន្លែចម្រុះ និងកសិផលចំនួន៩៧មុខផ្សេងទៀត ដែលអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី