SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» នឹងយាងចុះនៅថ្ងៃទី១៤ មេសា ម៉ោង 0៤:៤៨នាទីទៀបភ្លឺ


ទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» នឹងយាងចុះនៅថ្ងៃទី១៤ មេសា ម៉ោង 0៤:៤៨នាទីទៀបភ្លឺ
A+ A-

ភ្នំពេញ៖ ថ្ងៃចន្ទ១រោច ខែពិសាខឆ្នាំម្សាញ់សប្តស័កតទៅ ចូលពុទ្ធសករាជ២៥៦៩ នឹងគណនាឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃចន្ទ ២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០២៥ វេលាម៉ោង ០៤:៤៨នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម គោរាគទេវី ជារាជបុត្រីទី២នៃកបិលមហាព្រហ្ម។

រាជបុត្រីទី២ របស់កបិលមហាព្រហ្ម ព្រះនាម «គោរាគទេវី» គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយ សៀតផ្កាអង្គាបុស្ប អភរណៈកែវមុក្តាភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងស្តេចព្យគ្ឃៈ (ខ្លា) ជាយានពាហនៈ។ បន្ទាប់មកទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅ កាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី។

បន្ទាប់មកទៀតទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយ ប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិម្មិតថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃចន្ទ ២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៥ វេលាម៉ោង៤ និង៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។ ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២៥ ជាវារៈវន័បត។ ថ្ងៃពុធ ៤រោច ខែចេត្រត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៥ វេលា ម៉ោង៨ និង២៧នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូល ជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ៍ជាចិត្តអប្រិយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមាន ក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាធ្វើបុណ្យ សុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី។

ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នម្សាញ់សប្តស័កឆស័ក ចុល្លសករាជ១៣៨៧ មហាសករាជ១៩៤៧ ដែលគណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី