2024-08-03
ទូច សូរិយា
2024-08-03
ទូច សូរិយា
ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ពីប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
«ខ្ញុំសូមប្រកាសគាំទ្រនៅគម្រោងប្រវត្ថិសាស្រ្តដ៏មានសារសំខាន់ចំពោះសេដ្ឋកិច្ច-សង្គមកម្ពុជា និងជាគម្រោងបម្រីផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។ ឧកញ៉ា តែ តាំងប៉ បានថ្លែងយ៉ាងដូច្នេះនៅក្នុងវីដេអូឃ្លីបមួយរបស់លោក ដោយបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នឹងផ្តល់ផលប្រយោជន៍ដ៏មានតម្លៃនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា រួមមាន៖ ការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងការចិញ្ចឹមសត្វ។
ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រូបនេះ បានបន្តថា គម្រោងព្រែកជីកនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមទៀតនៅក្នុងតំបន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពុងផែផ្សេងៗទៀត។ ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តលអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ច ដូចជា៖ ការកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយផ្លូវ ការកកស្ទុះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ពិសេសគម្រោងនេះ នឹងជួយរំដោះទឹកជំនន់នៅក្នុងរដូវវស្សា ជួយបង្កើនផលត្រីនេសាទនៅតាមព្រែក និងការវិនិយោគផ្សេងៗទៀតជាដើម»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី