2026-05-06
ទូច សូរិយា
2026-05-06
ទូច សូរិយា
ភ្នំពេញ៖ លោក Ke Hongwei អគ្គនាយកសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន (កម្ពុជា) ស្នើសុំកិច្ចសហការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវដែលផលិតក្នុងស្រុក ដែលឆាប់ៗខាងមុខនេះ សួនឧស្សាហកម្ម នឹងបញ្ចេញលក់នូវសម្ភារសំណង់ថ្មីទៀត ដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក ជំនួសឱ្យការនាំចូល។
ក្នុងដំណើរទស្សនកិច្ចសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ដែលរួមមានរោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្របេតុង រោងចក្រសំបកបាវ និងរោងចក្រក្ដារបន្ទះស្មាតបតចក្រីទីង នៅខេត្តកំពត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្វាគមន៍ចំពោះសំណើ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រីកការផលិតសម្ភារសំណង់ថ្មីៗ ពិសេសសម្ភារដែលនៅបន្តមាន ការនាំចូលច្រើន ដូចជាឥតការូ និងម៉ាបជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាម បានវាយតម្លៃចំពោះវត្តមាន និងការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍរយៈពេលវែង ពិសេសបានជំរុញឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនាំចេញ ពិភាក្សាបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងឧស្សាហកម្ម និងសារសំខាន់នៃនិរន្តរភាពវត្ថុធាតុដើម ពិសេសថ្មកំបោរ សម្រាប់ការអភិវឌ្ឍរយៈពេលវែង។
ក្នុងឱកាសនោះ អគ្គនាយកសួនឧស្សាហកម្ម បានបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ដោយលើកកម្ពស់គុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយនិរន្តរភាព ក្នុងនោះក្រុមហ៊ុនក៏កំពុងពង្រីកអាជីវកម្មបន្ថែមទៅការផលិតម្នាងសិលា និងសម្ភារសំណង់ផ្សេងៗផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី